word
stringlengths 1
62
| pos
stringclasses 47
values | pro
stringlengths 0
66
| definition
stringlengths 1
2.93k
| example
stringlengths 0
3.03k
|
---|---|---|---|---|
ក | ន. | [ក] | តួអក្សរទី១ក្នុងវគ្គទី១នៃអក្ខរក្រមព្យញ្ជនៈខ្មែរ។ តួអក្សរនេះមានឈ្មោះថា ក ហើយតាងឱ្យព្យញ្ជនៈ /ក/ មានអក្ខរសូរអន្តរជាតិ [k] ជាកណ្ឋជៈ មានសំឡេងក្នុងឋានបំពង់ក ជាសិថិល អឃោសៈ។ | |
ក | កិ. | [ក] | តាំងផ្ដើម, តាំងធ្វើ | កសាង, កកើត, កចេតិយ, កភូមិ។ |
ក | ន. | [ក] | អវយវៈដែលតពីក្បាលទៅស្មា ឬទៅខ្លួននៃមនុស្សសត្វ | កមនុស្ស, កមាន់។ |
ក៏ | ឈ. | [ក] | ពាក្យជាសន្ធានមានសំឡេងកញ្ឆក់ខ្លីសម្រាប់និយាយតប្រយោគដោយឡែក | អ្នកក៏ទៅ, ខ្ញុំក៏ទៅ, ធ្វើដូច្នេះក៏បាន, របស់នេះរូបក៏ល្អ តម្លៃក៏ថោក។ |
កក | គុ.កិ., គុ. | [កក] | កុះករ, តាន់តាប់, ជុំជិត, កុញ, ត្រៀបត្រា | មើលទៅឃើញមនុស្សកក, ឈរកក។ |
កកកុញ | គុ.កិ. | [កក-កុញ] | ច្រើនត្រៀបត្រា ច្រើនកុះករ ណែនណាន់តាន់តាប់ | ពិធីបុណ្យអុំទូកមានមនុស្សច្រើនកកកុញ។ |
កកស្ទះ | កិ. | [កក-ស្ទះ] | មិនអាចផ្លាស់ទី រំកិល ងាក កម្រើក ឬ ធ្វើចលនាបាន ដោយសារមានរបស់គរជាប់បន្តគ្នា ឬ មនុស្សច្រើនណែនណាន់តាន់តាប់ | ចរាចរណ៍កកស្ទះ។ |
កក | កិ. | [កក] | ប្រែពីរាវទៅជាខន់ ឬទៅជារឹង | ទឹកផ្ដើមកកនៅសីតុណ្ហភាពក្រោមសូន្យអង្សា។ |
កក | គុ. | [កក] | ដែលត្រជាក់ មិនក្ដៅ (ចំណីអាហារ) | បាយកក។ |
កក់ | កិ. | [កក់] | ជម្រះសក់ឱ្យស្អាត | កក់សក់។ |
កក់ | កិ. | [កក់] | ធ្វើឱ្យទទឹកជោក | ភ្លៀងកក់។ |
កក់ | កិ. | [កក់] | បញ្ចាំទុកមុន, ឱ្យមុនជាការបញ្ចាំចិត្ត | ខ្ញុំបានកក់ប្រាក់ឱ្យគេរួចហើយ។ |
កក់ | ន. | [កក់] | ឈ្មោះស្មៅទឹកមួយពួក សម្រាប់ប្រើជាធ្វើកន្ទេល | កក់មានច្រើនប្រភេទ គឺ កក់មូល, កក់ជ្រុង, កក់ចែងម៉ែង។ល។ |
កក់ | ន. | [កក់] | ឈ្មោះប្រដាប់ម្យ៉ាងមានសណ្ឋានដូចផ្លែឈូកសម្រាប់ងូតទឹក | ទឹកធ្លាក់ចេញពីកក់។ |
កក់ក្ដៅ | កិ. | [កក់-ក្ដៅ] | ក្ដៅល្មម ក្ដៅស្រួល | ភួយនេះកក់ក្ដៅណាស់។ |
កករ | ន. | [ក-ក] | ផង់ឬកម្ទេចល្អិត ដែលនៅក្នុងសភាវៈរាវ មានទឹក, សុរា, ប្រេងជាដើម | កករប្រេង, ចិត្តកករល្អក់។ |
កករចិត្ត | ន. | [ក-ក-ចិត] | ចិត្តសៅហ្មងហាក់ដូចជាមានកករ។ | |
កកាត | គុ. | [ក-កាត] | ដែលនៅសល់តិច, ដែលនៅសល់រលាបៗ | ទឹកសម្លនៅសល់កកាតនឹងបាតឆ្នាំង។ |
កកាយ | កិ. | [ក-កាយ] | កាយរឿយៗ; ជីកដីជារន្ធ, ជារូង, ជារង, ជារណ្ដៅដោយដៃ (មនុស្ស), ដោយជើង (សត្វ) | មនុស្សកកាយដី, មាន់កកាយដី, អណ្ដើកកកាយដី។ |
កកិចកកុច | គុ. | [ក-កិច-ក-កុច] | ដែលមានចិត្តវៀច, មានគំនិតគេចកែ | មនុស្សកកិចកកុច។ |
កកិត | កិ. | [ក-កិត] | ពាល់, ដដុស ឬប៉ះយ៉ាងស្រាល។ | |
កកិល | កិ. | [ក-កិល] | ទៅដោយគូទពីកន្លែងមួយទៅកន្លែងមួយទៀត | មនុស្សខ្វិនកកិលដូចកូនក្មេង។ |
កកូរ | កិ. | [ក-កូ] | កូរញយៗ | កកូរត្រុំ ឬ កកូរសម្ល។ |
កកូរកកាយ | កិ. | [ក-កូ-ក-កាយ] | សសោះជ្រាវរាវរកអ្វីមួយ | គាត់យកដែកកកូរកកាយរករបស់អេតចាយ។ |
កកេបកកាប | គុ., កិ. | [ក-កេប-ក-កាប] | ដែលកខ្វេសកខ្វាសដោយខំប្រឹងដើរ ឬប្រឹងឡើងឱ្យបានឆាប់ | ខំឡើងដើមឈើកកេបកកាប។ |
កកេរ | កិ. | [ក-កេ] | ខាំរឿយៗ ដើម្បីឱ្យដាច់ | កកេរពោត, កណ្ដុរកកេរទូ។ |
កកេះ | កិ. | [ក-កេះ] | កេះរឿយៗ ដោយក្រចកជាដើម។ | |
កកែកកកោក | គុ.កិ., ន. | [ក-កែក-ក-កោក] | សម្ដីនិយាយគ្នា ឮសូរកោកៗ ច្រើនដង។ | |
កកែកករ | គុ.កិ., ន. | [ក-កែ-ក-ក] | សម្ដីនិយាយមិនច្បាស់លាស់ យ៉ាងដូចក្មេងតូចដែលទើបចេះស្ដី | កូនប្រុសខ្ញុំបានចេះស្ដីកកែកករហើយ។ |
កកែងកកោង | គុ., ន. | [ក-កែង-ក-កោង] | កិរិយាពុំគប្បី, កោង, ព្រហើន, ឥតមានលំអុតលំឱន។ | |
កកែប | ន. | [ក-កែប] | អវយវៈសត្វចតុប្បាទពួកខ្លះ នៅត្រង់គន្លាក់កែងជើងខាងក្រោយគល់ក្រចកជាខាងក្រោមកែបទាំងគូ | កកែបគោ, កកែបក្របី។ |
កកោក | គុ.កិ., ឧ. | [ក-កោក] | សូរនិយាយខ្លាំងឥតក្រែងដែលឮកោកៗ | និយាយកកោក។ |
កកោស | កិ. | [ក-កោស] | កោសដោយធ្វេសប្រហែសឥតមានបំណងនឹងធ្វើឱ្យវត្ថុមួយនិងវត្ថុមួយរបករបោចខូចខាតឡើយ។ | |
កកោះ | ន. | [ក-កោះ] | ឈ្មោះឈើមួយប្រភេទ មានខ្លឹមពណ៌ក្រមៅ ប្រើការធ្វើសសរផ្ទះ, ក្ដារក្រាល ឬក្ដារងឿ។ | |
កក្កដ | ន. | [ក័ក-កៈ-ដៈ] | ឈ្មោះខែទី ៤ នៃសុរិយគតិ, មាន ៣១ ថ្ងៃ។ សព្វថ្ងៃប្រើជា កក្កដា ក៏រាប់ជាខែ ទី ៧ ដែរ។ | |
កក្កដា | ន. | [ក័ក-កៈ-ដា] | ឈ្មោះខែទី ៧ តាមសុរិយគតិ មាន ៣១ ថ្ងៃ និងរាសីរូបក្ដាម។ | |
កក្រិត | គុ. | [ក-ក្រិត] | ពាក្យសម្រាប់ញ៉ាំងពាក្យខ្មៅឱ្យប្លែកឡើង | មនុស្សនោះខ្មៅកក្រិត គឺខ្មៅឥតរសជាតិ។ |
កក្រើក | កិ. | [ក-ក្រើក] | កម្រើក, រញ្ជួយ, របើកឡើង។ | |
កក្រើកញាប់ញ័រ | កិ. | [ក-ក្រើក-ញាប់-ញ័រ] | កក្រើកញ័រយ៉ាងញាប់សព្វអន្លើ។ | |
កក្រើករំជួល | កិ. | [ក-ក្រើក-រំ-ជួល] | កក្រើករញ្ជួយជ្រួលច្របល់។ | |
កក្រើករំពើក | កិ. | [ក-ក្រើក-រំ-ពើក] | កក្រើកខ្លាំង, ជ្រួលច្របល់ខ្លាំង។ | |
កក្រោះ | គុ. | [ក-ក្រោះ] | ដែលឥតរសជាតិ | សោះកក្រោះ។ |
កក្លាក់ | គុ.កិ. | [ក-ក្លាក់] | ច្រើននិយាយផ្សំជាមួយនឹងពាក្យ ហៀរ | ហៀរកក្លាក់។ |
កក្លូក | គុ.កិ. | [ក-ក្លូក] | ដែលរាវខ្លាំង, ដែលមានទឹកច្រើន | រាវកក្លូក។ |
កក្អាក | គុ.កិ. | [ក-ក្អាក] | ដែលឮសូរក្អាកៗ ច្រើនដង (សើច) | សើចកក្អាក។ |
កក្អាកកក្អាយ | គុ., គុ.កិ. | [ក-ក្អាក-ក-ក្អាយ] | ក្អាកក្អាយខ្លាំង, សប្បាយរីករាយខ្លាំង។ | |
កក្អាយ | ប. | [ក-ក្អាយ] | ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ កក្អាក | សើចកក្អាកកក្អាយ។ |
កក្អិច | គុ.កិ. | [ក-ក្អិច] | ពាក្យសម្រាប់ចម្រើនពាក្យមាត់ឱ្យប្លែកឡើង (ត្រី) | ត្រីមាត់កក្អិច។ |
កក្អិច | ប. | [ក-ក្អិច] | ពាក្យសម្រាប់និយាយផ្សំនឹង កក្អៀក ថា កក្អិចកក្អៀក គឺ ឮសូរមាត់សើចច្រើនពុំដាច់សូរ | សើចលេងកក្អិចកក្អៀក។ |
កក្អិល | គុ.កិ., គុ. | [ក-ក្អិល] | ពាក្យសម្រាប់ចម្រើនកិរិយាដែលនៅមានកម្លាំងចិត្តឱ្យប្លែកឡើង | និយាយកក្អិល, សម្ដីកក្អិល។ |
កក្អឹក | គុ.កិ., គុ. | [ក-ក្អឹក] | ក្អឹកៗច្រើនដងមិនដាច់សូរ | សើចកក្អឹក។ |
កក្អៀក | គុ.កិ., ឧ. | [ក-ក្អៀក] | ក្អៀកៗច្រើនដងមិនដាច់សូរ | សើចកក្អៀក។ |
កក្អៀច | គុ.កិ. | [ក-ក្អៀច] | ពាក្យសម្រាប់ចម្រើនពាក្យចុះឱ្យប្លែកឱ្យច្រើនឡើង (ដង្កូវ) | ដង្កូវចុះកក្អៀច។ |
កខិកកខក់ | កិ. | [ក-ខិក-ក-ខក់] | ឈ្លក់; រង្គោះ។ | |
កខិបកខុប | គុ.កិ., គុ. | [ក-ខិប-ក-ខុប] | ដែលមានចិត្តអរ ព្រោះបានរបស់ជាទីគាប់ចិត្ត | អរកខិបកខុប។ |
កខឹក | គុ.កិ., ឧ. | [ក-ខឹក] | ខឹកៗ ច្រើនដងមិនដាច់សូរ ហើយញាប់រន្ថាន់ (សើច) | សើចកខឹក។ |
កខុប | ន. | [ក-ខុប] | ឈ្មោះសត្វល្អិតមួយប្រភេទ រូបដូចកន្លាតតែនៅក្នុងទឹក។ | |
កខូស | ឧ. | [ក-ខូស] | (ម.ព. រខូស)។ | |
កខ្វក់ | គុ. | [ក-ខ្វក់] | ដែលគគ្រិចមិនស្អាត, ដែលស្មោកគ្រោក។ | |
កខ្វិក | ប. | [ក-ខ្វិក] | សម្រាប់និយាយផ្សំជាមួយនឹងពាក្យ កខ្វក់ | កខ្វិកកខ្វក់។ |
កខ្វេសកខ្វាស | គុ.កិ., គុ. | [ក-ខ្វេស-ក-ខ្វាស] | ដែលមានដំណើរខ្វេសខ្វាសរឿយៗ | វារកខ្វេសកខ្វាស។ |
កង | គុ.កិ., គុ. | [កង] | ដែលឮស៊ានរំពង, អឺងកង | ឮសូរកងរំពង, យំកងរំពង, ហ៊ោកងរំពង។ |
កង | កិ. | [កង] | ចាប់ត្រកង; ធ្វើឱ្យមូលជាវង់ | កងចំបើងមួយកង, គោកងកន្ទុយ។ |
កង | ន. | [កង] | ពួក, ក្រុម, សង្កាត់, ចង្កោម | កងទ័ព, កងឃុំ, កងខេត្ត, កងធម៌។ |
កងកម្លាំង | ន. | [កង-កំ-ឡាំង] | ក្រុមមនុស្សដែលមានភារកិច្ចការពារសុវត្ថិភាព ឬសន្តិសុខ | កងកម្លាំងការពារព្រំដែន, កងកម្លាំងរក្សាសន្តិភាព។ |
កងកម្លាំងប្រដាប់អាវុធ | ន. | [កង-កំ-ឡាំង-ប្រ-ដាប់-អា-វុត] | បន្សំរវាងកងទ័ពជើងគោក ជើងទឹក និងជើងអាកាសរបស់ប្រជាជាតិមួយ | កងកម្លាំងប្រដាប់អាវុធកម្ពុជា។ |
កងកាំភ្លើងធំ | ន. | [កង-កាំ-ភ្លើង-ធំ] | ក្រុមទាហានដែលមានជំនាញ និងទទួលភារកិច្ចបញ្ជាកាំភ្លើងធំ | គាត់ជាមេបញ្ជាការកងកាំភ្លើងធំ។ |
កងទ្រនាប់ | ន. | [កង-ទ្រ-នាប់] | កងទ្រនាប់ដាក់ចន្លោះក្បាលខ្ចៅសម្រាប់រឹតបន្តឹងខ្ចៅ | កងទ្រនាប់ខ្ចៅសង្កសីប្រក់ដំបូល, កងទ្រនាប់ខ្ចៅឡាន។ |
កងទ័ពជើងទឹក | ន. | [កង-ទាប់-ជើង-ទឹក] | អង្គភាពកងទ័ពដែលមានកាតព្វកិច្ចធ្វើប្រតិបត្តិការនៅលើដែនទឹក ដែនសមុទ្រជាដើម | មេបញ្ជាការកងទ័ពជើងទឹក។ |
កងនាវា | ន. | [កង-នា-វា] | អង្គភាពកងទ័ពដែលជាផ្នែកមួយនៃកងទ័ពជើងទឹក មានជំនាញខាងនាវាចរណ៍។ | |
កងរាជអាវុធហត្ថ | ន. | [កង-រាច-អា-វុត-ហ័ត] | ផ្នែកនៃកងយោធពលខេមរភូមិន្ទដែលមានស្វ័យភាពក្នុងកិច្ចអនុវត្តច្បាប់លើពលរដ្ឋស៊ីវិលនិងយោធា | កងរាជអាវុធហត្ថលើផ្ទៃប្រទេស, កងរាជអាវុធហត្ថខេត្ត។ |
កងរឹត | ន. | [កង-រឹត] | ប្រដាប់រឹតបន្តឹងសាច់ក្រណាត់ មានសណ្ឋានជារង្វង់ប្រើក្នុងការដេរប៉ាក់ | កងរឹតប្រើខ្ចៅមួល។ |
កងអន្តរាគមន៍ | ន. | [កង-អន់-តៈ-រ៉ា-គំ] | កងកម្លាំងដែលមានភារកិច្ចជួយសម្របសម្រួលក្នុងបញ្ហាសន្តិសុខឬគ្រោះអាសន្នណាមួយ | កងអន្តរាគមន៍ពិសេស, កងអន្តរាគមន៍រថពាសដែក, កងអន្តរាគមន៍ជើងទឹក។ |
កង | ន. | [កង] | ប្រដាប់មានវង់មូលសម្រាប់ពាក់ប្រហក | កងដៃ, កងជើង, កងក្រវិល។ |
កងក | ន. | [កង-ក] | គ្រឿងអលង្ការម៉្យាងសម្រាប់ពាក់នៅនឹងក មានសណ្ឋានជារង្វង់ធ្វើពីវត្ថុធាតុផ្សេងៗ | ខ្មែរបុរាណនិយមពាក់កងក។ |
កងទងឈូក | ន. | [កង-ទង-ឈូក] | គ្រឿងអលង្ការមួយប្រភេទធ្វើពីលោហៈដែលផ្នែកខាងចុងទាំងពីរខាងទល់មុខគ្នារចនាដូចផ្កាឈូកក្រពុំសម្រាប់ពាក់នៅកជើងនៃអ្នករបាំបុរាណខ្មែរ ហើយក៏មានពាក់នៅកដៃផងដែរ | កងទងឈូកក៏មានពាក់លម្អកជើងកូនក្រមុំក្នុងពិធីមង្គលការដែរ។ |
កងរាក់ | ន. | [កង-រាក់] | កងដៃមួយប្រភេទ ដែលមានមុខកាត់បីជ្រុងរាងដូចទ្រនុងខ្នងសត្វពស់ដោយមានឆ្លាក់ក្បាច់ភ្ញី។ | |
កង | ន. | [កង] | ឈ្មោះនំមួយប្រភេទធ្វើពីម្សៅដំណើប លុញជារាងកងបង់ខ្លាញ់ រួចយកទៅជ្រលក់ទឹកស្ករត្នោតរំងាស់លាយល្ងសពីលើ។ | |
កង់ | ន. | [កង់] | (ព.សា.) យានកង់ពីរដែលអាចប្រព្រឹត្តទៅមុខបានដោយសារឈ្នាន់, ច្រវាក់ថាសជាដើមដែលដាក់ទាក់ទងគ្នាជាមួយនឹងដុំនៃកង់ក្រោយនិងដុំកណ្ដាល; ទោចក្រយាន។ | |
កង់ | ន. | [កង់] | ប្រដាប់រទេះមានវង់ព័ទ្ធជុំវិញចុងកាំ | កង់រទេះ។ |
កង់ | ន. | [កង់] | អ្វីៗដែលកាត់ជាកំណាត់ជាដុំខ្លីៗ | ត្រីមួយកង់។ |
កង់ | ន. | [កង់] | ឈ្មោះនំមួយប្រភេទមានសណ្ឋានដូចកង់ | នំកង់។ |
កងៗ | ឧ. | [កង-កង] | (ម.ព. ឡងៗ)។ | |
កងកន់ | ន. | [កង-កន់] | គ្រឿងប្រដាប់ដែលធ្វើពីមាស, ប្រាក់ ឬស្ពាន់ មានរង្វង់មូលសម្រាប់ស៊កបញ្ចូលត្រង់ដើមដៃឬកជើង | ស្ត្រីល្ខោនហ្លួងពាក់សង្វារកងកន់។ |
កងកេង | ន. | [កង-កេង] | (ម.ព. កេងកង ១)។ | |
កងគ្រាប់ | ន. | [កង-គ្រាប់] | ផ្នែកមេកានិកសម្រាប់ទ្រទ្រង់ផ្នែកមួយទៀតដែលមានចលនារង្វិលជុំវិញអ័ក្ស ដើម្បីជួយសម្រួលចលនានិងកាត់បន្ថយការកកិត។ | |
កងចល័ត | ន. | [កង-ចៈ-ឡាត់] | ក្រុមយុវជននៅក្នុងសម័យខ្មែរក្រហមដែលអាចចល័តពីកន្លែងមួយទៅកន្លែងមួយសម្រាប់ការងារបង្កបង្កើនផល។ | |
កងចៅ | ន. | [កង-ចៅ] | ពួកស្ត្រីខ្ញុំរាជការក្នុងព្រះបរមរាជវាំង ធ្វើការពួកបាវ (ស្ត្រីទាំងនេះកាលពីបុរាណគេជ្រើសរើសយកតែកូនចៅពល ឬរបឹប)។ | |
កងឈ្លប | ន. | [កង-ឈ្លប] | ក្រុមស៊ើបការនៅក្នុងសម័យខ្មែរក្រហម។ | |
កង់ឌុប | ន. | [កង់-ឌុប] | (ព.សា.) មធ្យោបាយដឹកជញ្ជូនដោយកង់យកថ្លៃឈ្នួល | របររត់កង់ឌុបមាននៅទសវត្សរ៍ឆ្នាំ១៩៨០។ |
កងទ័ព | ន. | [កង-ទាប់] | ក្រុមមនុស្សត្រៀមច្បាំងនឹងសត្រូវ, ឬសេនារេហ៍ពលដែលមានកាតព្វកិច្ចការពារជាតិ, មាតុភូមិ រកសន្តិសុខជូនប្រជាជន និងស្រុកទេស។ | |
កងទ័ពជើងគោក | ន. | [កង-ទាប់-ជើង-គោក] | អង្គភាពកងទ័ពដែលមានកាតព្វកិច្ចធ្វើប្រតិបត្តិការនៅលើដែនគោក | កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទបានបញ្ចប់ការហ្វឹកហ្វឺនជំនាញបោសសម្អាតមីន។ |
កងទ័ពអាកាស | ន. | [កង-ទាប់-អា-កាស] | អង្គភាពកងទ័ពដែលមានកាតព្វកិច្ចធ្វើប្រតិបត្តិការក្នុងដែនអាកាស។ | |
កង់ទីន | ន. | [កង់-ទីន] | (ម.ព. អាហារដ្ឋាន)។ | |
កង់បី | ន. | [កង់-បី] | (ព.សា.) មធ្យោបាយដឹកជញ្ជូនដោយរ៉ឺម៉កដែលអូសដោយម៉ូតូដឹកអ្នកដំណើរយកថ្លៃឈ្នួល។ ថ្វីបើចំនួនកង់មានដល់ទៅបួន តែគេនៅតែហៅថាកង់បីដដែល | ជិះកង់បី, សូមហៅកង់បីឱ្យខ្ញុំផង!។ |
កងព័ន្ធ | ន. | [កង-ពាន់] | ពិធីបុណ្យទ្វាទសមាសសំគាល់ដោយទង់ជ័យចងបោះនៅទូក ទូកនោះចងពួរបោះយុថ្កានៅកណ្ដាលស្នាមប្រណាំងទូក-ង ដើម្បីឱ្យទូក-ងដែលប្រណាំងគ្នា ១ អុំខាងក្នុង ១ អុំខាងក្រៅ។ | |
កងពល | ន. | [កង-ពល់] | អង្គភាពយោធាដែលមានរចនាសម្ព័ន្ធការងារតាមការកំណត់របស់ក្រសួងការពារជាតិ | កងពលតូច, កងពលធំ, កងពលធំអន្តរាគមន៍។ |
កងពលតូច | ន. | [កង-ពល់-តូច] | កងប្រដាប់អាវុធ ដែលមានឋានានុក្រមបន្ទាប់ក្រោមកងពលធំ។ | |
កងពលធំ | ន. | [កង-ពល់-ធំ] | កងប្រដាប់អាវុធដែលមានឋានានុក្រមខ្ពស់ជាងគេ។ | |
កងមាស | ន. | [កង-មាស] | ឈ្មោះស្រុកមួយឋិតនៅតាមទន្លេមេគង្គ រួមចូលក្នុងខែត្រកំពង់ចាម។ |
End of preview. Expand
in Dataset Viewer.
- Downloads last month
- 57